ដោយមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ជាបណ្តាញអនឡាញតែមួយគត់ សម្រាប់បំរើសេវាមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា។ ភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកអាចធ្វើការស្វែងរក និងធ្វើការ បញ្ជាកក់មគ្គុទ្ទេសក៍ទេសចរណ៍តាម តំរូវការរបស់ខ្លួនដោយធ្វើការស្វែងយល់លើពត៌មានទូទៅ គុណភាព បទពិសោធន៍ និងចំណាត់ ថ្នាក់របស់មគ្គុទ្ទេសក៍។
ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ប្រកបដោយគុណភាពរបស់យើង ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍នៃការ ធ្វើដំណើរយ៉ាងល្អប្រសើរនៅតំបន់ទេសចរណ៍គោលដៅដ៏សម្បូរបែបក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាតំបន់ ទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ ឬតំបន់ ទេសចរណ៍ទីក្រុង។ បទពិសោធន៍នៃការធ្វើដំណើររបស់លោកអ្នក នឹងកើតឡើងតាមក្តីស្រម៉ៃរបស់អ្នក។
គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាបង្កើតឡើងក្នុងឆ្នាំ២០១៤ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ជី អាយ ជី ប៊ី ប៊ីស្សនេស អ៊ិនវេសមេន (ខេមបូឌា)។