Page Not Found

Oops! We couldn't find the page that you're looking for.

Please check the address and try again.

ក្រៅពីអង្គរសង្រ្កាន្ត ក៏មានខេត្ត១០ទៀត រៀបចំកម្មវិធីនៅថ្ងៃចូលឆ្នាំដែរ - វេបសាយ ស.ស.យ.ក. វិស័យទេសចរណ៍

ក្រៅពីអង្គរសង្រ្កាន្ត ក៏មានខេត្ត១០ទៀត រៀបចំកម្មវិធីនៅថ្ងៃចូលឆ្នាំដែរ

ក្រៅពីអង្គរសង្រ្កាន្ត ក៏មានខេត្ត១០ទៀត រៀបចំកម្មវិធីនៅថ្ងៃចូលឆ្នាំដែរ


រដ្ឋបាលខេត្តចំនួន១០ នឹងរៀបចំសង្រ្កាន្តពេលចូលឆ្នាំខ្មែរ
សង្ក្រាន្តតាមខេត្តទាំងនោះនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តចំនួន១០ទាំងនោះរួមមាន 
១.ខេត្តកំពង់ស្ពឺ 
២.បន្ទាយមានជ័យ  
៣.រតនគិរី 
៤.ពោធិ៍សាត់ 
៥.កំពត 
៦.កែប 
៧.ព្រះសីហនុ  
៨.ខេត្តកោះកុង 
៩.កំពង់ឆ្នាំង 
១០.ខេត្តស្វាយរៀង

តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តចំនួន១០ បានបញ្ជាក់ដូចគ្នាថា នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ចំពោះខេត្តកំពង់ស្ពឺ នឹងរៀបចំធ្វើនៅបរិវេណសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ទីរួមខេត្តកំពង់ស្ពឺ។  ក្នុងព្រឹត្តិការណ៍នេះ មានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។ ខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅ៣ទីតាំងធំៗ គឺនៅទីរួមខេត្តក្រុងសិរិសោភ័ណ ប្រាសាទបន្ទាយឆ្មារ និងនៅក្រុងប៉ោយប៉ែត ។ ក្នុងព្រឹត្តការណ៍សង្ក្រាន្តនេះ នឹងមានល្បែងកម្សាន្តប្រពៃណី ការប្រគុំតន្រ្តី ការតាំងព័រណ៍ ការទទួលនំបញ្ចុកចំនួន​៣០០គីឡូក្រាម នៅទីតាំងសង្ក្រាន្តក្រុងសិសិសោភ័ណ និងមានការល្បែងលេងរៀបអាពាហ៍ពិពាហ៍នៅវត្តបឹងត្រាវផងដែរ។    ចំណែកឯ រតនគិរី នឹងធ្វើនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តផងដែរ។ 

ទន្ទឹមនឹងនោះ ខេត្តពោធិ៍សាត់ នឹងរៀបចំសង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់នៅលើដងផ្លូវលេខ១០១ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។  រីឯខេត្តកំពត នឹងរៀបចំសង្រ្កាន្តរបស់ខ្លួន នៅទីរួមខេត្ត ត្រង់ចំណុច រង្វង់មូលទុរេន រយៈពេល៣ថ្ងៃ ដែលមានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។

រដ្ឋបាលខេត្តកែប ក៏នឹងរៀបចំ​សង្ក្រាន្ត​ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​បរិវេណ​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​។ យ៉ាងណាមិញ ខេត្តព្រះសីហនុវិញ ក៏នឹងរៀបចំសង្រ្កាន្តរយៈពេល៣ថ្ងៃនៅទីរួមខេត្ត ។ ​ព្រឹត្តិការណ៍​នេះ ក៏​នឹង​ក្លាយជា​ទីតាំង​នៃ​ការជួបជុំ ការលេង​ល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ។

រដ្ឋបាលខេត្តកោះកុង នឹងរៀបចំសង្រ្កាន្ត នៅ៤ទីតាំងធំៗ គឺនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត បរិវេណវត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។  ដោយឡែក សង្រ្កាន្តកំពង់ឆ្នាំង នឹងរៀបចំ នៅទីតាំងចំនួន២ គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ។ មួយទៀតគឺនៅសួនឈ្វាំងសែនជ័យ។

រដ្ឋបាលខេត្តស្វាយរៀង ក៏រៀបចំព្រឹត្តិការណ៍​ស​ង្រា្ក​ន្ត​ស្វាយរៀង​ ប្រារព្ធ​ឡើង​នៅ​ទីតាំង​នៅ​រង្វង់​មូល​វិមានឯករាជ្យ​ខេត្តស្វាយរៀង។ ក្នុង​នោះដែរ អ្នកចូលរួម នឹងអាច​យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ក៏ដូចជា​បទ​ចម្រៀង និង​ក្បាច់​រាំ​ ដែល​ការសម្តែង​ដោយ​សិល្បករ​គ្រប់​ជំនាន់ ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​ពី​សម័យមុន​។

ក្រៅពីនេះ រដ្ឋបាលខេត្តទាំង១០ កំពុងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។ ជាពិសេស រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងតាមរមណីយដ្ឋានទេសចរណ៍ នឹងរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ និងតាមតំបន់ទេសចរណ៍ខេត្តនីមួយៗ ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃសង្ក្រាន្ត៕